របាយការណ៍អំពី CENAT និង​ NTP

 

កម្មវិធី​ជាតិ​កំចាត់​រោគរបេងៈ ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺរបេង ២០១១-២០១៥

1.     គោលបំណង

គោលបំណង​ចំបង​របស់​កម្មវិធី​ជាតិ​កំចាត់​រោគរបេង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ ចូលរួមចំណែក​ក្នុងការលើក​កំពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​ការ​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ធ្វើការ​កាត់បន្ថយ​អាត្រា​ឈឺ និង​អាត្រា​ស្លាប់​ដែល​ប​ណា្ត​ល​មកពី​ជំងឺរបេង។

ទិសដៅ​ជារួម​របស់​កម្មវិធី​ជាតិ​កំចាត់​រោគរបេង សំរាប់​ឆ្នាំ២០១១-២០១៥គឺ​ធានា​នូវ​សមធម៌ និង​ការទទួលបាន​នូវ​សេវា​របេង​ជាស​កល​ប្រកបដោយ​គុណភាព រក្សា​អាត្រា​ជាសៈ​ស្បើយ​ជំងឺរបេង​សួត​វិជ្ជមាន​បេ​កា​អោយលើសពី៨៥% ព្រមទាំង​កាត់បន្ថយ​អាត្រា​ប្រេ​វ៉ាឡង់ និង​ស្លាប់​ដោយសារ​ជំងឺរបេង​អោយបាន៥០% ធៀប​នឹង​តួលេខ​ឆ្នាំ១៩៩០ ដើម្បី​ចូលរួមចំណែក​ក្នុងការ​សំរេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​នៅ​ឆ្នាំ ២០១។

 

2.    ទិសដៅ​ចំបង

ទិសដៅ១ពង្រឹង និង​រក្សា​សេវា​ជំងឺរបេង​ប្រកបដោយ​គុណភាព នៅ​ទូទាំងប្រទេស ក្នុង​គោលបំណងធ្វើ​អោយសំរេចបាន​សេវា​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជាស​កល។

ទិសដៅ២លើក​កំពស់ និង​ធានា​ការចូល​យកបាន​នូវ​សេវា​របេង​ប្រកបដោយ​សមធម៌ ដោយ​ផ្តោត​សំខាន់​លើ​ប្រជាជន​ក្រីក្រ និង​ការចូលរួម​ពី​សហគមន៍។

ទិសដៅ៣ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ បញ្ហា​ជំងឺរបេង/អេដស៍ ជំងឺរបេង​ស៊ាំ​នឹង​ថ្នាំ ជំងឺរបេង​កុមារ និង​ក្រុម​មាន​ហានិភ័យ​ខ្ពស់​ព្រមទាំង​បញ្ហា​ប្រឈមផ្សេងៗទៀត។

ទិសដៅ៤ធានាអោយមាន​ធនធាន​គ្រប់​គ្រន់ និង​ពង្រឹង​ការសហការ សំរបសំរួល​ក្នុង​ការងារ​ប្រយុទ្ធនឹង​ជំងឺរបេង​ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល។

ទិសដៅ៥ពង្រឹង​ប្រព័ន្ធ​តាមដាន និង​វាយ​តំលៃ ព្រមទាំង​ជំរុញ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធនឹង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺរបេង។

 

សាវតា​ពត៌មាន​ស្តី​ជំងឺរបេង​និង​កម្មវិធី​ជាតិ​កំចាត់​រោគរបេង

      ជំងឺរបេង​ក្នុងប្រទេស​កម្ពុជាៈប្រទេស​កម្ពុជា​បានសំរេច​នូវ​ស​មិ្ធ​ទិ​ផល​ដ៏​គួរអោយ​ចាប់អារម្មណ៍​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺរបេង។ តាមរយៈ​ការធ្វើអង្កេត​ស្រាវជ្រាវ​របេង​ថ្នាក់ជាតិ​ជា​បន្តបន្ទាប់ បាន​បង្ហាញថា របេង​សួត​កំហាក​វិជ្ជមាន​បាន​ថយចុះ៣៦% ក្នុង​រវាង​ឆ្នាំ២០០២ និង២០១១ គឺ​មានន័យថា បាន​ចុះ​ពី ២៦៩/១០០,០០០ ក្នុង​ឆ្នាំ២០០២ មកដល់ ១៧១/១០០,០០០ ក្នុង​ឆ្នាំ២០១។ ប្រទេស​កម្ពុជា​សំរេចបាន​នូវ​ទិសដៅ​អភិវឌ្ឍន៍​សហស្ស​វត៍ (MDG)ក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់​បាន​ពាក់កណ្តាល នៅ​ឆ្នាំ២០១៥ ធៀប​នឹង​ឆ្នាំ១៩៩០ ហើយ​កំពុង​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​ឆ្ពោះទៅ​ការកាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង​ឲ្យ បាន​ពាក់​កណា្ត​ល​នៅមុន​ឆ្នាំ២០១។ ក៏ប៉ុន្តែ ស្ថិតនៅក្នុង​ស្ថានភាព​បន្ទុក​ជំងឺរបេង​ធ្ងន់ធ្ង​របៀបនេះ ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​ក្នុងចំនោម​ប្រទេស​ដ៏ ទៃទៀត ដែលមាន​អត្រា​អាំង​ស៊ី​ដង់ និង​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង​ខ្ពស់បំផុត​នៅលើ​ពិភពលោក។ ការអង្កេត​ស្រាវជ្រាវ​របេង​ស៊ាំ​ថ្នាំ(DRS)ឆ្នាំ២០០៧ បាន​បង្ហាញថា របេង​ស៊ាំ​ថ្នាំ​ច្រើន​មុខ​ចំពោះ​ករណី​ថ្មី​មាន១.៤% និង​របេង​ស៊ាំ​ថ្នាំ​ច្រើន​មុខ​ចំពោះ​ករណី​ព្យាបាល​សារ​ឡើងវិញ​មាន១០.៥% ដែល​ទាំងនេះ​បាន​បង្ហាញថា មានការ​កើនឡើង​ពី​ការអង្កេត​ស្រាវជ្រាវ​លើក​ទី១ នៅ​ឆ្នាំ២០០១ ដែលមាន​របេង​ស៊ាំ​ថ្នាំ​ច្រើន​មុខ ០/៦៣៨(០%)ចំពោះ​ករណី​ថ្មី និង៣/៩៦(៣.១%) ចំពោះ​ករណី​ព្យាបាល​សារ​ឡើងវិញ។ ការអង្កេត​ស្រាវជ្រាវ​រក​ប្រេ​វ៉ាឡង់​មេរោគ​អេដស៍ ក្នុងចំណោម​អ្នកជំងឺ​របេង​ឆ្នាំ២០០៩ បានបង្ហាញ​ឲ្យ​ឃើញថា មានការ​ថយចុះ​មក​នៅ​អត្រា៦.៣% តែ​ទោះបី​មាន ការថយចុះ​គួរអោយកត់សំគាល់​ពី​កំរិត​កំពូល១១.៨%ក្នុង​ឆ្នាំ២០០៣ក៏ដោយ ក៏​អត្រា​នេះ​នៅតែ​ប​ងើ្ក​ត​ឲ្យ​មាននូវ​អេ​ពី​ដេ​មី​ជំងឺរបេង/អេដស៍​ខ្ពស់​នៅឡើយ។

      រចនាសម្ព័ន​សេវា​ជំងឺរបេងៈ កម្មវិធី​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន របស់​ក្រសួងសុខាភិបាល​កំពុង​ធ្វើការ​សំរបសំរួល​រាល់ សកម្មភាព​កំចាត់​រោគរបេង​ក្នុង​ព្រះរាច​ជាណា​ចក្រ​កម្ពុជា។ ប្រទេស​កម្ពុជា​បាន​បែង​ចែកជា២៤ខេត្ត-ក្រុង​រដ្ឋបាល និង១៨៤ស្រុក​រដ្ឋបាល។ចំពោះ​ការផ្តល់សេវា​ថែទាំ​សុខាភិបាល ២៤ខេត្ត​ក្រុង ត្រូវបាន​បែងចែក​ជា៧៧ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ។ នៅ​ថ្នាក់​ខេត្ត មាន​មន្ទី​សុខាភិបាល​ខេត្ត​ដែល​ទទួលខុសត្រូវ ការងារ​ប្រយុទ្ធ​ជំងឺរបេង​នៅក្នុង​ខេត្ត។ នៅ​មន្ទី​សុខាភិបាល​ខេត្ត ក៏មាន​អ្នក​អភិបាល​របេង​ខេត្ត២នាក់ ដែល​ម្នាក់ ទទួលខុសត្រូវ ផ្នែក​វេជ្ជសាស្ត្រ និង​មា្ន​ក់ទៀត​ទទួលខុសត្រូវ​ផ្នែក​មន្ទីរពិសោធន៍។ អ្នក​អភិបាល​របេង​ខេត្ត​មាន​តួនាទី ទទួលខុសត្រូវ​ក្នុង​ការធ្វើផែនការ ក្នុងការ​សំរបសំរួល និង​ការចុះ​អភិបាល​ការងារ​របេង និង​ជា​អ្នកទទួលខុសត្រូវ ក្នុងការ​ប្រមូល និង​ផ្ញើ​របាយការណ៍​របេង​ប្រចាំត្រីមាស ពី​ស្រុក​ប្រតិ​ប​តិ្ត​ក្នុង​ខេត្ត​របស់ខ្លួន​មកកាន់​កម្មវិធី​ជាតិ។ស្រុក​ប្រតិ​ប​តិ្តនីមួយៗ មាន​មន្ទី​ពេទ្យ​បង្អែក​របស់ខ្លួន និង​មណ្ឌល​សុខភាព​មួយ​សំរាប់​គ្របដណ្តប់ រាល់​ប្រជាជន១០,០០០នាក់។ ស្រុក​ប្រតិ​ប​តិ្តនីមួយៗ មាន​អ្នក​អភិបាល​របេង​ស្រុក​ប្រតិ​ប​តិ្ត​ម្នាក់​ដែល​ទទួល

ខុសត្រូវ​ក្នុង​ការចុះ​អភិបាល​ការងារ​តាម​មណ្ឌល​សុខភាព​និង​ធ្វើ​របាយការណ៍ និង​រាយការណ៍​សកម្មភាព​ការងារ​ក្នុង ស្រុក​ប្រតិ​ប​តិ្ត​របស់ខ្លួន​មកកាន់​មន្ទីរ​សុខាភិបាល​ខេត្ត។ បន្ថែម​ពីនេះ​ទៅទៀត បណ្តាញ​នៃ​អ្នក​ស្ម័គ្រ​សហគមន៍​បាន​ចូលរួម​ជា​ដៃគូ តាមរយៈ​ដូ​ត​ស៍​សហគមន៍ ដែល​ហៅ​កាត់​ថា C-DOTSហើយ​កម្មវិធី​នេះ​បាន​ជំរុញ​ផ្សព្វផ្សាយ​ពត៌មាន​ទាក់ទង​ពី​ជំងឺរបេង កំណត់​បាន​ករណី​របេង​សង្ស័យ និង​បញ្ជូន​ករណី​របេង​សង្ស័យ​មក មណ្ឌល​សុខភាព​ដើម្បី​ស្រាវជ្រាវ​រក​ជំងឺរបេង ម្យ៉ាងវិញទៀត​អ្នកស្ម័គ្រចិត្ត​ទាំង​នោះបាន​ដើរតួ​សំខាន់​ជា​អ្នកឃ្លាំមើល​ការ​លេបថ្នាំ(DOT Watcher)ចំពោះ​អ្នក​ជំងឺរបេង​នៅក្នុង​សហគមន៍​របស់​ពួកគេ​ទៀតផង។

       យុទ្ធសាស្ត្រ​ប្រយុទ្ធ​ជំងឺរបេង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាៈ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ក្នុងការ​ប្រយុទ្ធ​ជំងឺរបេង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កម្មវិធី​ជាតិ​កំចាត់​រោគរបេង(NTP)ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ១៩៨។ ពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៩៣ វិធីសាស្ត្រ​ព្យាបាល​របេង​រយៈពេល​វែង​ត្រូវបាន​អនុវត្ត។ ការព្យាបាល​របេង​ដោយ​យុទ្ធសាស្ត្រ ដូ​ត​ស៍បាន​ចាប់ផ្តើម​អនុវត្ត នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ក្នុង​ឆ្នាំ១៩៩៤ ហើយ​បាន​ពង្រីក​ការ​គ្របដណ្តប់​យុទ្ធសាស្ត្រ​ដូ​ត​ស៍​នៅ​ថ្នាក់​មណ្ឌល​សុខភាព​បាន​ជោគជ័យ១០០%ក្នុង​ឆ្នាំ២០០។ កម្មវិធី​ជាតិ​កំចាត់​រោគរបេង សំរេចបាន​នូវ​សមិទ្ធិផល​ដ៏​ធំធេង​គួរអោយកត់សំគាល់ ក្នុងការ​ធ្វើអោយ​ប្រសើរឡើង នូវ​ស្ថានភាព​ជំងឺរបេង​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការ​គ្របដណ្តប់​យុទ្ធសាស្ត្រ​ដូ​ត​ស៍​ទូទាំងប្រទេស​កនៅ​ឆ្នាំ២០០៤ ការរក្សាបាន​នូវ​អត្រា​ជាសៈ​ស្បើយ​លើសពី៩០% ក្នុង​រយៈពេល១៣ឆ្នាំ​កន្លងមកនេះ។ ទោះបីជា​អត្រា​ស្រាវជ្រាវ​ករណី​ជំងឺរបេង​បេ​កាបូ​កបាន​ថយចុះ​នៅក្នុង​រយៈពេល​ប៉ុ​នា្ម​ន​ឆ្នាំថ្មីៗនេះ​ក៏ដោយ ក៏​ចំនួន​ករណី​ជំងឺរបេង​សរុប មានការ​កើនឡើង​ជារ​ហូត​ដល់​ឆ្នាំ២០១០ មួយផ្នែក គឺ​ដោយសារតែ​បង្កើន​ការផ្តោត​យកចិត្តទុកដាក់ និង​ការពង្រឹង​សមត្ថភាព ក្នុងការ​ធ្វើ​រោគ វិនិច្ឆ័យ​ជំងឺរបេង​សួត​បេ​កា​ដក។ នៅក្នុង​ឆ្នាំ២០១១ ចំនួន​ករណី​ជំងឺរបេង (គ្រប់​សណ្ឋាន)ដែល​បាន​ចុះបញ្ជី ព្យាបាល​នៅក្នុង​កម្មវិធី​ជាតិ​មានការ​ថយចុះ ជា​លើកទីមួយ​ហើយ មក​នៅត្រឹម ចំនួន៣៩,៦៧០ករណី ចំណែកឯ ការព្យាបាល​ជោគជ័យ​ករណី​ជំងឺរបេង​សួត​បេ​កា​បូក​ថ្មី​នៅតែ​រក្សាបាន​នៅ​អត្រា៩៤%នៅឡើយ។

       ដៃគូ​របស់​កម្មវិធី​ជាតិ​កំចាត់​រោគរបេងៈ ការប្រយុទ្ធ​នឹង​ជំងឺរបេង គឺជា​អតិ​ភាព​មួយ​របស់​ក្រសួងសុខាភិបាល​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ហើយ​ការប្តេជ្ញាចិត្ត​ទាំងនេះ បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ម្ចាស់ជំនួយ និង​ទីភ្នាក់ងារ​បច្ចេកទេស​ទាំង​ឡាយ ក្នុងការ​ចូលរួម​វិភាគទាន​ដល់​ការខិតខំ​ប្រឹងប្រែង​ទាំងនេះ។ ម្ចាស់ជំនួយសំខាន់ៗសំរាប់​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ រួមមាន អង្គការ​សុខភាព​ពិភពលោក ទីភ្នាក់ងារ​អភិវឌ្ឍន៍ អន្តរជាតិ​កាណាដា(CIDA) ធនាគារពិភពលោក ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តជាតិ​ជប៉ុន(JACA) មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ របេង​និង​គ្រុនចាញ់(GFATM)អង្គការ​US-CDC និងអង្គការ​USAID។ក្រុមការងារបច្ចេកទេសដែល​បានគាំទ្រ​មកដល់​កម្មវិធី​ជាតិ​កំចាត់​រោគរបេង មានៈ សមាគមន៍​ប្រយុទ្ធ​ជំងឺរបេង​កម្ពុជា(CATA) អង្គការ​CHCអង្គការ​CRSអង្គការ​FHIអង្គការ​HEADសមាគមន៍​ប្រយុទ្ធ​ជំងឺរបេង ជប៉ុន​JATA/RITអង្គការ​សុខភាព​គា្មន​ព្រំដែន​បារាំង (MSF-F) អង្គការ​PATHអង្គការPFHAD វិទ្យាស្ថាន​ប៉ា​ស្ទឺ​កម្ពុជា អង្គការ​RACHAអង្គការ​RHACអង្គការ​SCAអង្គការ​TBCAP/TBCARE1 (ដែលមាន​JATA,WHO,FHI,KNCV,US-CDC,WHO) អង្គការ VOR-ORT។ល។