រូបមន្តស្តង់ដារនៃការព្យាបាលជំងឺរបេង នៅក្នុងកូនសៀវភៅនេះបានរៀបចំ និងកែលំអឡើងដោយផ្អែកលើរូបមន្តណែនាំ ដោយអង្គការសុខភាពពិភពលោក និងលើកូនសៀវភៅរូបមន្តស្តង់ដារព្យាបាលជំងឺរបេង របស់កម្មវិធីជាតិ ដែលបានចេញផ្សាយនៅខែ តុលា ២០១១។ ការកែលំអសំខាន់គឺពាក់ព័ន្ធនឹងរូបមន្តព្យាបាល ថ្នាំ កំរិតថ្នាំ និងរយៈពេលព្យាបាលជំងឺរបេងមនុស្សពេញវ័យ និងជំងឺរបេងកុមារ។ កូនសៀវភៅនេះចែកចេញជាបួនផ្នែក៖ ផ្នែកនៃការធ្វើរោគវិនិច្ឆ័យ ផ្នែកនៃរូបមន្តព្យាបាលជំងឺរបេងលើមនុស្សពេញវ័យ ផ្នែកនៃរូបមន្តព្យាបាលលើកុមារ និងផ្នែករូបមន្តព្យាបាលលើរបេងស៊ាំថ្នាំ ព្រមទាំងនិយមន័យជំងឺរបេង។
ប្រភេទឯកសារ:
File:
ឯកសារភ្ជាប់ | ទំហំ |
---|---|
TB Treatment Booklet Aug 2022 Khmer (Final).pdf | 1.41 មេកាបៃ |